Monday 13 December 2010

បុណ្យកីឡាពណ៏នៅក្នុងសាលាដុនបូស្កូ




នៅសាលាបច្ចេកទេសដុនបូស្កូរខេត្តព្រះសីហនុតែងតែធ្វើពិធីបុណ្យកីឡាពណ៏ជារៀងរាល់ឆ្នាំ ហើយនៅក្នុងការធ្វើនេះដែរមានការចូលរួមសិស្សទាំងអស់ដែលរៀននៅសាលាបច្ចេកទេសនេះ
និង សិស្សផ្នែកខាងសាលាសណ្ឋាគារផងដែរ ព្រមទាំងមានការចូលរួមទាំងលោកគ្រូអ្នកគ្រូទាំងអស់
ផងដែរ ជាពិសេសនោះមានការចូលរួមទាំងលោកពុកអធិការ ចន់វិសរ័ លោកពុក សំណាង លោកពុកយូជិន និង​ បងប្រុស រូបេតូ ទៀតផង។ ហើយនៅក្នុងការធ្វើកីឡារពណ៏នេះ
ដែរគឺតំរូវអោយសិស្សទាំងអស់ចូលរូមចាប់ពណ៏ទាំងអស់គា្នហើយនៅក្នុងពណ៏
នីមួយៗមានគ្រូម្នាក់ជាតំណាងពណ៏ ហើយពណ៏ទាំងនោះមាន ដូចជា:
ពណ៏ក្រហម ពណ៏ខៀវ ពណ៏លឿង ពណ៏ផ្កាឈូក ។​ នៅក្នុងពណ៏នីមួយទាម
ទារអោយសិស្សនីមួយៗ ជ្រើសរើសកីឡាដែលខ្លួនចូលចិត្ត ហើយកីឡាទាំងនោះមានដូចជា ​:​ បាល់
បោះ បាល់ទាត់ បាល់ទះ​ ទាញព្រាត់ រត់ប្រណាំង ដើលើខ្សែពួ លូតកំពស់ លូតចំងាយ​ សីដក់ ជាដើម។
          នៅក្នុងឆ្នាំ ២០១០ នេះដែរសាលាបានចាប់ផើ្តមធ្វើ ពីថ្ងៃ អង្គារ៍ ទី ១៤ ខែ ធ្នូរ ឆ្នាំ ២០១០ ដោយមានការប្រគួតបាល់បោះមុនគេ គឺ ក្រុម ពណ៏ខៀវ ប៉ះពណ៏លឿង ហើយគួរទាំងពីរនេះ
គឺពណ៏ខៀវ ឈ្នះគឺមានពិន្ទុ ២០ ទល់ និង ១០ ពិន្ទុ។ នៅថ្ងៃ ពុធ ទី ១៥ ខែ ធ្នូរ ឆ្នាំ​ ២០១០
គឺក្រុម ពណ៏ក្រហម ប៉ះ ពណ៏ផ្កាឈូក ដោយពណ៏ក្រហមជាអ្នកឈ្នះ គឺ ពិន្ទុ ៣៣ ទល់ ២៤ ។
នៅថ្ងៃ​ ព្រហស្បត្តិ៏ ទី១៦ ខែ ធ្នូរ ឆ្នាំ ២០១០ គឺក្រុម ពណ៏ក្រហមប៉ះ ពណ៏ក្រហមប៉ះ ពណ៏លឿង
ដោយពណ៏ក្រហមជាអ្នកឈ្នះ គឺពិន្ទុ​ ១៧ ទល់ ១៤ ។​ នៅថ្ងៃ សុក្រ ទី ១៧ ខែ ធ្នូរ​ ឆ្នាំ ២០១០ គឺ​
ក្រុម ពណ៏ខៀវ ប៉ះ ពណ៏ផ្កា ឈូក ដោយក្រុមពណ៏ខៀវជាអ្នកឈ្នះ គឺពិន្ទុ ២២ ទល់ ១៩ ។