ផ្នែកទំនាក់ទំនងសង្គម












                           ប្រវត្តិផ្នែកទំនាក់ទំនងសង្គម
    
ផ្នែកទំនាក់ទំនងសង្គមបានបង្កើតនៅខែតុលា ២០០៥​នៅមជ្ឈមណ្ឌលកុមារ Don Bosco ​ សិ្ថតនៅប៉ោយប៉ែត(បន្ទាយមានជ័យ)​ដោយលោកឪពុក Albiero Rodas (សំណាង) និង
លោកឪពុក John V isor រួមជាមួយសិស្ស ១១ នាក់ (ស្រី ២ នាក់ ប្រុស៩នាក់) ប៉ុន្តែនៅខែ
មិថុនាឆ្នាំ ២០០៦ លោកឪពុក សំណាង និងលោកឪពុក John បានផ្លាស់ប្តូរទៅក្រុងព្រះសីហនុ។
ផ្នែកទំនាក់ទំនងសង្គ​មបានបង្កើតផ្នែក Computer មានសិស្សមួយចំនួនដូចជា Han sory ,
Mr Ros Buntha និង​ Mr. Kim Sean .នៅក្នុងខែតុលា​២០០៦​ ឪពុក សំណាងបាន បង្កើត
មជ្ឈមណ្ឌលទំនាក់ទំនងរួមមាន Mr. Yuth Oyola ( អ្នកស្ម័គ្រចិត្តជនជាតិ Colomby ) , Mr. Ros Buntha ហើយនិង​ Mr. Kim Sean ដែលមកពីប៉ោយប៉ែត។ ក្នុងឆ្នាំ ២០០៥​ ផ្នែកកាត់
ដេរដែលធ្វើការនៅជាន់ទី១នៃផ្នែកលេខាផ្នែកនេះត្រូវបានបិទពីព្រោះពួកគេបានធ្វើការរោងចក្រវាយភណ្ឌ
ធំមួយ​ នៅជិតសាលា Don Bosco ហើយក្មេងស្រីជាច្រើនបានឈប់រៀន។ ផ្នែកកាត់ដេរក៏ត្រូវបានបិទ។
ក្នុងខែសីហាឆ្នាំ ២០០៧ មានការសំភាសន៏ជាលើកដំបូងសំរាប់ ផ្នែកទំនាក់ទំនង​សង្គម។​ដូច្នេះសិស្សប្រុស
បានដាក់ពាក្យសុំ ប៉ុន្តែពួកគេត្រូវបានជ្រើសរើសត្រឹមតែ ១២ នាក់ប៉ុណ្ណោះ។
នៅខែ តុលា ឆ្នាំ ២០០៧ ពួកគេមកចូលរៀនមានដូចជា: Mr. Heng lay Mr. Kong Sombo Mr. cahhin Sieng Mr. Kin kanha (​សិលា) Narin Makara and Ratha និង​អវត្តមានសិស្សម្នាក់ ។ ក្នុងពេលនោះផ្នែក ទំនាក់ទំនងសង្គម មាន Computer ពីរបីហើយគ្មាន Studio ទេ។ សិស្សទាំងត្រូវទៅភ្នំពេញដើម្បីស្វែងយល់ពីវិទ្យុ ទូរទស្សន៏ កាសែត -ល-។
នៅក្នុងខែ កុម្ភ: ឆ្នាំ ២០០៨ Fr.JohnបានទទួលនូវComputerចំនួន១២គ្រឿងពីព្រះវិហារកាតូលិក
នៃប្រទេស Holand ក្នុងខែសីហា ឆ្នាំ ២០០៨ សិស្សប្រុសចំនួន ១២ នាក់ ត្រូវបានទទួលសំរាប់ជំនាន់ទី ២ សិស្សទំនាក់ទំនងសង្គមឆ្នាំទី១ នៅឆ្នាំ ២០១០ នេះមានចំនួន ២០ ហើយចែកចេញជា ២ក្រុម គឺ ក្រុ ម A