Monday 19 December 2011

ប្រទេសលីប៊ីមានឈ្មោះជាផ្លូវការថា មហាជីម៉ាហ៊ីវីយ៉ាអារ៉ាប់ លីប៊ី ប្រជាមានិកសង្គមនិយម។ នេះជាប្រទេសមួយនៅអាហ្រ្វិចខាងជើង ដែលមានព្រំដែនភាគខាងជើងជាប់នឹងសមុទ្រមេឌីទែរ៉ាណេ។ ភាគខាងលិចជាប់នឹងប្រទេសអាល់ហេ្សរី និងទុយនេស៊ី។ ខាងត្បួងជាប់ និងប្រទេសនីណេ្ស និងប្រទេសឆាត និងខាងកើតជាប់នឹងប្រទេសស៊ូដង់និងប្រទេសអេហ្ស៊ីប។ប្រទេសនេះមានផ្ទៃក្រឡា១,៧៥៩,៥៤០ គម,ការ៉េ និងមានប្រជាជនប្រមាណ ៦,១៧៣,៥៧៩នាក់ (ឆ្នាំ២០០៨) ។ប្រជាជនរស់នៅប្រមួលផ្តុំនៅតាមឆ្នេរ។ ចំណែកផ្នែកខាងក្នុងនៃប្រទេសគឺជាវាលលំហ ។ រាជធានី ហៅថាទ្រីប៉ូលី។ ភាសាផ្លូវការ គឺអារ៉ាប់ គឺអារ៉ាប់ និងប្រើប្រាស់រូបបិយបណ្ឌឌីណា លីប៊ី (Dinar libyen)

0 comments:

Post a Comment